កីឡាករ Chen Po-liang (陳柏良) របស់ក្រុមឆាយនីសតៃប៉ិ (តៃវ៉ាន់) ដែលជាប្រធានក្រុមដែលនោះបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញហើយនាព្រឹកថ្ងៃច័ន្ទ ទី ៦ ខែមិថុនា នេះ ពោលគឺនឹងអវត្តមានក្នុងការប្រកួតជាមួយកម្ពុជា នៅថ្ងៃស្អែកនេះ ក្រោយរបួសបាក់ឆ្អឹងម្រាមដៃក្នុងពេលហ្វឹកហាត់កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញលើទីលានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់)។ តាមប្រភពមួយ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា កីឡាករ Chen Po-liang រូបនេះជាដំបូងបានសំរេចចិត្តមកចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 វគ្គជម្រុះបឋមនៅក្នុងទឹកដីកម្ពុជាដែរ ប៉ុន្តែដោយដឹងថានៅថ្ងៃស្អែកនេះ មានអ្នកគាំទ្រកម្ពុជាជាច្រើនកុះករចូលរួមទស្សនាការប្រកួត ដូចច្នេះហើយគាត់មានអារម្មណ៍ខ្លាច មានរឿងអ្វីកើតឡើងក្នុងអំឡុងការប្រកួត ពីព្រោះតែគាត់បានធ្វើអោយអ្នកគាំត្រកម្ពុជាខឹងសម្បារយ៉ាងខ្លាំង កាលពីប្រកួតបាល់ទាត់នៅទឹកដីឆាយនីសតៃប៉ិ (តៃវ៉ាន់)ថ្ងៃទី២កន្លងទៅ។ ដោយសារតែបែបនេះហើយទើបគាត់សំរេចចិត្តមិនចូលរួមការប្រកួតនៅថ្ងៃស្អែក។
0 comments:
Post a Comment